ប្រសិនបើអ្នកមានជំងឺលើសឈាមអ្នកប្រហែលជាត្រូវការរបបអាហារសំខាន់ៗជាចាំបាច់ដើម្បីជួយឲ្យមានសុខភាពល្អ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលល្អសម្រាប់អ្នកជំងឺលើសឈាម។
ផ្លែទំពាំងបាយជូរក្រហម
ផ្លែទំពាំងបាយជូរក្រហមនិងស្វាយគឺមានសារធាតុម្យ៉ាងដែលហៅថាសារធាតុ Resveratrol ដែលជាថ្នាំប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លាជាជម្រើសដ៏ប្រសើរបំផុតក្នុងការបង្ការជំងឺបេះដូង។ សារធាតុ Resveratrol ធ្វើអោយសរសៃឈាមរីកបានល្អដែលអាចជួយបន្ថយសម្ពាធឈាម។
ប៉េងប៉ោះ
យោងតាមការស្រាវជ្រាវក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រវិទ្យសាស្ត្រ ប៉េងប៉ោះអាចជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានជំងឺលើសឈាមឬមានហានិភ័យខ្ពស់នៃជំងឺបេះដូង។
ឪឡឹក
សារធាតុ Lycopene ដែលត្រូវបានរកឃើញនៅក្នុងឪឡឹកអាចបន្ថយហានិភ័យនៃជំងឺបេះដូងសរសៃឈាមបេះដូងនិងជំងឺលើសឈាម។ សារធាតុនេះអាចជួយដល់សរសៃឈាមនិងបង្កើនលំហូរឈាមដែលជួយគ្រប់គ្រងសម្ពាធឈាមខ្ពស់។
រុក្ខជាតិបៃតង
រុក្ខជាតិពណ៌អាចជួយសម្ពាធឈាមមានលំនឹងបើយោងតាមការស្រាវជ្រាវនៅព្រោះវាមានសារជាតិ Atherosclerosis ដែលមាននៅក្នុងបន្លែជាមួយនឹងសារធាតុ Lutein មានខ្ពស់នៅក្នុងពណ៌បៃតងលើស្លឹកឈើដែលបន្ថយហានិភ័យនៃជំងឺបេះដូង។
ប្រភព: Care2