កម្ពស់អាចប៉ះពាល់ដល់កំហឹងរបស់មនុស្សប្រុស។
អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺនៅទីក្រុងអាត្លង់តារដ្ឋ Georgia បានសាកសួរបុរស
ចំនួន 600 នាក់ ដែលមានអាយុចន្លោះពី 18 ឆ្នាំដល់ 50 ឆ្នាំលើការយល់ដឹងអំពីភេទប្រុស កត្តិយស
មុខមាត់ អាកប្បកិរិយាទាក់ទង និងពីការប្រើប្រាស់គ្រឿងញៀន ហិង្សា និងឧក្រិដ្ឋកម្មដើម្បីជួយដល់
ការសិក្សារបស់រដ្ឋាភិបាល។អ្នកវិទ្យាសាស្ត្របានរកឃើញថាបុរសដែលមានអារម្មណ៍ថាខ្លួនឯងមិនសូវមានភាពរឹងមាំដូចមនុស្សប្រុស
ឯទៀត គឺជាប្រភេទបុរសដែលមានហានិភ័យខ្ពស់ក្នុងការប្រព្រឹត្តអំពើហិង្សាឬអំពើឧក្រិដ្ឋកម្ម។
យោងតាមការស្រាវជ្រាវ បុរសដែលចាត់ទុកខ្លួនថាមិនសូវរឹងមាំ ត្រូវបានគេស្គាល់ថាជា “បុរសតាន
តឹងដោយភាពមិនប្រក្រតី” គឺពួកគេបង្កហិង្សាដោយប្រើអាវុធឬបង្ករឿងដែលនាំឲ្យមានរបួសច្រើន
ជាងមនុស្សធម្មតាដល់ទៅជិត 3 ដងឯនោះ។
កាលពីប៉ុន្មានឆ្នាំមុនក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford University បានអះអាងថា
“ជំងឺបុរសកម្ពស់ទាប” គឺពិតជាមានមែន។
ពួកគេបានរាយការណ៍ថាការកាត់បន្ថយកម្ពស់របស់មនុស្សអាចបង្កើនវិបត្តិផ្លូវចិត្តនិងអារម្មណ៍ភ័យ
ខ្លាច។ វាក៏ត្រូវបានគេស្គាល់ថាជា “Napoleon Complex.” ។
ខណៈពេលដែលសម័យទំនើបសព្វថ្ងៃឲ្យតម្លៃលើរូបរាងខាងក្រៅច្រើនហើយផ្តោតលើស្តង់ដារនៃរាង
កាយរបស់ភេទប្រុសនិងស្រី ដែលធ្វើឲ្យកម្ពស់ក្លាយជាប្រធានបទបម្រាមសម្រាប់បុរសជាច្រើន។
“មានអារម្មណ៍ថាកម្ពស់ទាបធ្វើឲ្យមនុស្សមានអារម្មណ៍ភ័យខ្លាច មិនសូវជឿជាក់លើអ្នកណា និង
ទំនងជាគិតថាមនុស្សកំពុងតែសម្លឹងមើលពួកគេឬនិយាយពីពួកគេ”។
ប្រភព៖ www.9gag.com