អ្នកស្រាវជ្រាវបានរកឃើញថាការគេងអាចការពារជំងឺឆ្លងបាន

ពុធ​ ,13 កុម្ភៈ 2019 ម៉ោង 04:58 | 80Air

អ្នកស្រាវជ្រាវនៅប្រទេសអាល្លឺម៉ង់បានរកឃើញថាហេតុអ្វីបានជាការគេងអាចជាថ្នាំដែលល្អបំផុត។ យោងតាមការ
ស្រាវជ្រាវថ្មីមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ១២ ក្នុងកាសែត Journal of Experimental Medicine
ការគេងអាចបង្កើន សមត្ថភាពនៃកោសិកាភាពសាំុ របស់រាងកាយទៅភ្ជាប់នឹងគោលដៅរបស់ពួកវាបាន។ ការ
សិក្សាដែលដឹកនាំដោយលោក Stoyan Dimitrov និងលោក Luciana Besedovsky នៅសាកលវិទ្យាល័យ
Tübingenបានជួយបកស្រាយថាតើការគេងអាចទប់ទល់នឹងការឆ្លងមេរោគបាន ប៉ុន្តែការគេងក្នុងស្ថានភាពដទៃ
ទៀតដូចជាភាពតានតឹងរ៉ាំរ៉ៃអាច​ធ្វើឲ្យរាងកាយងាយនឹងមានជំងឺ។
កោសិកា T គឺជាប្រភេទកោសិកាឈាមសដែលមានសារៈសំខាន់ចំពោះការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាង
កាយ។ នៅពេលដែលកោសិកាT សង្កេតឃើញគោលដៅជាក់លាក់មួយដូចជាកោសិកាដែលឆ្លងវីរុស ពួកវា
បញ្ចេញប្រូតេអ៊ីនស្អិតដែលគេហៅថាអ័រម៉ូន integrin ដែលឲ្យពួកវានឹងភ្ជាប់ទៅកាន់គោលដៅរបស់ពួកវាហើយ
ក្នុងករណីមានកោសិកាដែលឆ្លងវីរុសខ្លាំងក្លា ពួកវានឹងសម្លាប់កោសិកានោះចោល។ ខណៈពេលដែលសញ្ញានៃ
ការបញ្ចេញអ័រម៉ូន integrin ត្រូវបានគេស្គាល់ច្រើន សញ្ញាដែលអាចបន្ថយសមត្ថភាពរបស់កោសិកា T ក្នុង
ការភ្ជាប់ទៅនឹងគោលដៅរបស់វាគឹមិនសូវមានគេយល់ទេ។
លោក​ Stoyan Dimitrov និងមិត្តរួមការងារនៅសាកលវិទ្យាល័យ Tubingen បានសម្រេចចិត្តធ្វើការស៊ើប
អង្កេតលើប្រសិទ្ធភាពរបស់ក្រុមម៉ូលេគុលដែលត្រូវបានគេស្គាល់ថាជាក្រុម agonist receptor G -sceptors
។ ម៉ូលេគុលទាំងនេះអាចទប់ស្កាត់ប្រព័ន្ធភាពស៊ាំប៉ុន្តែថាតើពួកគេរារាំងសមត្ថភាពនៃកោសិកា T ក្នុងការបញ្ចេញ
អ័រម៉ូន integrins និងការភ្ជាប់ទៅនឹងកោសិកាគោលដៅនោះគឺមិនត្រូវបាន
គេដឹងទេ។
លោក Dimitrov និងមិត្តរួមការងាររបស់គាត់បានប្រៀបធៀបកោសិកា T ដែលទទួលបានពីអ្នកស្ម័គ្រចិត្តមាន
សុខភាពល្អពេលពួកគេគេងឬពេលពួកគេមិនគេងពេញមួយយប់។ កោសិកា T បានយកពីអ្នកស្ម័គ្រចិត្តដែលបាន
គេងបង្ហាញថាវាមានកម្រិតបញ្ចេញអ័រម៉ូនintegrinខ្ពស់ជាងកោសិកា T ដែលបានមកពីអ្នកមិនគេងពេញមួយ
យប់។
លោក Luciana Besedovsky បាននិយាយថា “ការស្រាវជ្រាវរបស់យើងបានបង្ហាញថាការគេងមានសក្តានុពល
ក្នុងការបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបរបស់កោសិកា T ដែលពាក់ព័ន្ធជាពិសេសលើការរីករាលដាលនៃជំងឺគេង
មិនលក់និងលក្ខខណ្ឌនៃការគេងមិនគ្រប់គ្រាន់ដូចជាការធ្លាក់ទឹកចិត្ត ភាពតានតឹងរ៉ាំរ៉ៃ ភាពចាស់ និងការផ្លាស់ប្តូរ
ការងារ”។
ដើម្បីជួយក្នុងការពន្យល់អំពីអត្ថប្រយោជន៍នៃការគេងនិងឥទ្ធិពលអវិជ្ជមាននៃអាការៈដូចជាភាពតានតឹង ការស្រាវ
ជ្រាវរបស់ Dimitrov និងមិត្តរួមការងារអាចជំរុញឲ្យមានការអភិវឌ្ឍយុទ្ធសាស្រ្តព្យាបាលដោយបង្កើនសមត្ថភាពនៃ
កោសិកា T ក្នុងការភ្ជាប់ទៅគោលដៅរបស់ពួកវា។ ទាំងនេះអាចមានប្រយោជន៍សម្រាប់ការព្យាបាលដោយប្រើថ្នាំ
មហារីកដែលជាកន្លែងកោសិកា T ត្រូវបានជំរុញឲ្យវាយប្រហារនិងសម្លាប់កោសិកាមហារីក។

ប្រភព៖​ www.medicalxpress.com

អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម