កម្មវិធីទូរស័ព្ទ iPhone រាប់ពាន់កំពុងថតសកម្មភាពគ្រប់យ៉ាងរបស់អ្នក

អង្គារ​ ,12 កុម្ភៈ 2019 ម៉ោង 14:35 | 80Air

បចុប្បន្ននេះវាជារឿងធម្មតាទៅហើយដែលអ្នកដឹងថាទូរស័ព្ទរបស់អ្នកកំពុងតែតាមដានអ្នក។
កម្មវិធីទូរស័ព្ទអ្នកនឹងស្តាប់អ្វីដែលអ្នកនិយាយ កត់ត្រាអ្វីដែលអ្នកស្វែងរក និងរើសយកពាណិជ្ជកម្មណាដែលត្រូវនឹងអ្នក
ចំៗតែម្តង។ប៉ុន្តែការស្រាវជ្រាវថ្មីបំផុតបានបង្ហាញថាកម្មវិធីដ៏មានប្រជាប្រិយភាពមួយចំនួននៅលើទូរស័ព្ទ iPhone
របស់អ្នកពិតជាថតរាល់សកម្មភាពរបស់អ្នក។ នោះមានន័យថាពួកគេពិតជាកំពុងមើលអ្នកប្រើកម្មវិធីរបស់ពួកគេ
ដោយផ្ទាល់តែម្ដង។ រាល់ការចុច ទាញ និងសូម្បីតែលេខសំងាត់ប័ណ្ណឥណទានដែលអ្នកបានបញ្ចូលក៏ត្រូវគេកត់ត្រា
ទុកដែរ រួចបញ្ជូនទៅក្រុមហ៊ុនវិភាគមួយដែលមានឈ្មោះថា Glassbox ។

Glassbox នឹងផ្ញើព័ត៌មាន, screenshots,
និងវីដេអូរបស់កម្មវិធីទាំងនោះទៅឲ្យអ្នកបង្កើតកម្មវិធីទូរស័ព្ទ។ Techcrunch បានតាមដានលើឯកសាររបស់​
ក្រុមហ៊ុនកម្មវិធីទូរស័ព្ទនិងក្រុមហ៊ុនវិភាគដែលបានស៊ើបការណ៍ពីអ្នក ហើយគេបានរកឃើញថាកម្មវិធីជាច្រើនមិន
សុំការអនុញ្ញាតពីអ្នកក្នុងការតាមដានសកម្មភាពរបស់អ្នកទេថែមទាំងលក់ទិន្នន័យរបស់អ្នកទៀត។

នៅក្នុងអត្ថបទរបស់ Techcrunch គេកត់សម្គាល់ថាកម្មវិធីពេញនិយមមួយចំនួនកំពុងតាមដានរាល់សកម្មភាព
របស់អ្នកដូចជា ក្រុមហ៊ុន​ Air Canada, Hollister,Expedia,Abercrombie & Fitch, Hotels.com
និងក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីជាដើម។ក្នុងអត្ថបទបានបញ្ជាក់យ៉ាងច្បាស់អំពីការរំលោភបំពានលើ
សន្តិសុខយ៉ាងធ្ងន់ធ្ងររបស់កម្មវិធី Air Canada ។ កម្មវិធី Air Canadaថតព័ត៌មានរបស់កាតឥណទាន
របស់អ្នកហើយអនុញ្ញាតឲ្យបុគ្គលិករាប់រយអ្នកមើល។ ការរំលោភបំពានលើសន្តិសុខរបស់ Air Canada
បានបណ្តាលឲ្យពត៌មាននៃកាតឥណទានរបស់អ្នកប្រើប្រាស់ចំនួន 20.000 នាក់ត្រូវបានគេលួច។អ្វីដែលគួរឲ្យខ្លាច
ជាងគេនោះគឺក្រុមហ៊ុនភាគច្រើនមិនបាននិយាយថាពួកគេកំពុងទាញយកព័ត៌មានពីអ្នកក្នុងលក្ខខណ្ឌរបស់សេវាកម្ម
ពួកគេនោះទេរហូតទាល់តែ Techcrunch ផ្សាយអត្ថបទពីពួកគេ។ បចុប្បន្ននេះកម្មវិធីមួយចំនួនបានប្រាប់

អ្នកពីអ្វីដែលពួកគេកំពុងតែធ្វើហើយ។

ប្រភព៖ mix957gr.com

អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម