តំបន់កម្សាន្តស្អាតៗ មាននៅណាឆ្ងាយ ភូមិភាគឦសាន នាខេត្តរតនគីរីយើងហ្នឹង!

ព្រហស្បតិ៍​ ,18 តុលា 2018 ម៉ោង 15:07 | 80Air

បើនិយាយពីតំបន់កម្សាន្តនៅភូមិភាគឥសាន្តនោះ ប្រិយមិត្តប្រាកដជានឹកឃើញដល់ខេត្តចំនួនបីជា​មិនខាន នោះគឺ រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ។ ខេត្តទាំងបីនេះ ជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិដែលច្រើនឥតគណនា ។

អ្វីដែលពិសេសនោះ សម្រាប់ប្រិយមិត្តចង់ធ្វើដំណើរកម្សាន្ត ហើយចង់ផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងតំបន់ធម្មជាតិនោះ ប្រិយមិត្តអាចសាកល្បងតំបន់កម្សាន្តទាំងនេះបាន ដោយថ្ងៃនេះ ក្រុមការងារ 80 air នឹងជ្រើសយកតំបន់កម្សាន្តសំខាន់ៗក្នុងខេត្តរតនគិរីមកជូនប្រិយមិត្ត ៖

១. បឹងយក្ខឡោម

បឹងយក្ខឡោម ជាបឹងធម្មជាតិដែលកើតឡើងដោយបន្ទុះភ្នំភ្លើង មានទីតាំងស្ថិតនៅខេត្តរតនគិរី ដែលមានទីតាំងឆ្ងាយពីរួមខេត្តប្រមាណ ៣គីឡូប៉ុណ្ណោះ ។

សម្រាប់បឹងយក្ខឡោមនេះ គឺហ៊ុមព័ទ្ធទៅដោយព្រៃឈើជុំវិញបឹង ជាមួយនឹងផ្ទៃទឹកឡើងខៀវស្រងាត់ ។ នៅជុំវិញបឹង មានផែតូចៗចំនួន ៤ ដែលធ្វើចុះទៅក្នុងទឹកបន្តិច ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ចង់លេងកម្សាន្ត ។

២. ទឹកជ្រោះកាចាញ

ទឹកជ្រោះកាចាញ ដែលមានទីតាំងប្រហែល ៦​ គីឡូម៉ែត្រពីទីរួមខេត្ត ដែលមានទឹកធ្លាក់គ្រប់រដូវកាល មិនថារដូវប្រាំង ឬវស្សារឡើយ ។

ទឹកជ្រោះកាចាញនេះ មានកម្ពស់ ១២ ម៉ែត្រ ហើយហ៊ុមព័ទ្ធទៅដោយព្រៃក្រាស់ឃ្មឹក ដែលធ្វើឲ្យប្រិយមិត្តមានអារម្មណ៍ស្រស់ស្រាយខ្លាំង គ្រាន់តែដល់ទីនោះភ្លាម ។

៣. ទឹកធ្លាក់អូរស៊ីនល៊ែរ ឬទឹកជ្រោះ ៧ជាន់

ទឹកជ្រោះអូសិនល៊ែរ ឬទឹកជ្រោះ ៧ជាន់ នេះមានទីតាំងនៅក្នុងទីរួមស្រុក បីស្រុក ដែលមានរយៈចម្ងាយពីទីរួមខេត្ត ៤៦ គីឡូម៉ែត្រ ។

៤. បឹងលំកុដ ឬបឹង​គីរីវង្កក


(ប្រភពរូបភាព៖ សប្បាយ)

បឹងលំកុដ ឬបឹង​គីរីវង្កក​ ជាបឹងដែលមិនចាញ់បឹងយក្ខឡោមឡើយ ។ បឹងលំកុដជាបឹងដែលមានទឹកត្រជាក់ល្ហឹម ដែលស្ថិតនៅឆ្ងាយពីរួមខេត្តប្រមាណ ៥៦គីឡូម៉ែត្រ ។ យ៉ាងណាមិញ ជាបឹងដែលស្ថិតនៅកណ្ដាលព្រៃជ្រៅ និងកម្រមានភ្ញៀវទេសចរណ៍ទៅដល់ទីនោះណាស់ ។

៥. ទឹកជ្រោះតាតតៃ

ទឹកជ្រោះតាតតៃ មានទឹកហូរខ្លាំងប្របជាមួយនឹងផ្ទាំងថ្ម ដែលប្រិយមិត្តអាចលេងកម្សាន្តបាន ។ សម្រាប់ទឹកជ្រោះតាតតៃនេះវិញ មានទីតាំងស្ថិតនៅក្នុងទីរួមស្រុកលំផាត់ ខេត្តរតនគិរី ។

៦. ទឹកជ្រោះកាទៀង

ទឹកធ្លាក់កាទៀងទឹកធ្លាក់កាទៀង​ស្ថិតនៅខាងជើងឆៀងខាងលិចបានលុងចម្ងាយ ៧ គីឡូម៉ែត្រ ទឹកធ្លាក់នេះកម្ពស់ ១០ ម៉ែត្រ ហើយមានជាប់រហូតគ្រប់រដូវកាល ។

៧. ឧទ្យានជាតិវីរៈជ័យ

ឧទ្យានជាតិវីរជ័យ​ស្ថិតនៅ ៤៥ គីឡូម៉ែត្រ​ខាង​ជើង​បានលុង​ដោយ​លាត​សន្ធឹង​លើ​ផ្ទៃដី ៣៣២.៥០០ ហិកតា ។ ឧទ្យាន​នេះ​មាន​រុក្ខជាតិ និង ដើម​ឈើ​គ្រប់ប្​រភេទ ព្រម​ទាំង​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ទៀត​ផង ។

អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម