ប្រទេសជប៉ុនជាប្រទេសដែលមានអរិយធម៌ វប្បធម៌ ប្រពៃណី ដែលមានវ័យចំណាស់ ហើយមានអាយុការយូរបំផុត ដែលនាពេលបច្ចុប្បន្ននេះ ប្រទេសជប៉ុនបានធ្វើរឿងជាច្រើនដែលគួរឲ្យស្ងើចសរសើរបំផុត ។ ដោយសារតែភាពល្អឥតខ្ចោះ មួយគ្មានពីរទាំងអតីតកាល និងបច្ចុប្បន្ននេះឯង ទើបយើងមិនបាច់ឆ្ងល់ឡើយថាហេតុអីបានជាជនជាតិជប៉ុនមានទំនៀមទម្លាប់ការរស់នៅល្អខុសប្លែកពីគេដូច្នេះ រហូតដល់មានពេលខ្លះគេគិតថាប្រទេសមួយនេះ ប្រហែលជាមកភពណាមួយផ្សេងហើយ ។
ដើម្បីកុំឲ្យខាតពេលយូរ យើងទៅដឹងទាំងអស់គ្នាថា តើមានរឿងរ៉ាវអ្វីខ្លះដែលបញ្ជាក់ប្រទេសជប៉ុនជាប្រទេសដ៏គួរកោតសរសើរនោះ ៖
ថ្មីៗនេះ អ្នកបើកឡានក្រុងក្នុងទីក្រុង Okayama ជាច្រើននាក់បានធ្វើបាតុកម្ម ដែលធ្វើប៉ះពាល់យ៉ាងខ្លាំងដោយក្រុមហ៊ុនទាំងនោះ ។ ប្រសិនបើជាករណីដូចគ្នានេះ កើតឡើងនៅប្រទេសផ្សេងដទៃនោះ ប្រហែលជាយើងអ្នកធ្វើដំណើរតាមឡានក្រុងជួបរឿងវិបាកធ្ងន់ហើយ តែរឿងនេះមិនកើតឡើងក្នុងប្រទេសជប៉ុនឡើយ ។ ក្នុងទីក្រុង Okayama ឡានក្រុងទាំងអស់នៅតែបន្តធ្វើដំណើរដូចរាល់ដង គ្រាន់តែពួកគេពុំយកថ្លៃឈ្នួលអ្នកជិះ ។ ដូច្នេះក្រុមហ៊ុននឹងបាត់បង់ប្រាក់ចំណូលភ្លាមៗ ប៉ុន្តែអ្នកធ្វើដំណើរនៅតែបន្តដំណើរដោយសប្បាយចិត្តដដែល ។
១២. បុគ្គលិកការងារឈរពាំងកន្លែងដែលជណ្ដើរយន្តមិនដំណើរការ
នៅពេលដែលជណ្ដើរយន្តណាមួយខូចភ្លាមៗនៅតាមផ្សារទំនើបនៃទីក្រុង Sapporo នោះ ភ្លាមៗបុគ្គលិកការងារនៅទីនោះ នឹងឲ្យបុគ្គលិកមកឈរពាំងជណ្ដើរយន្តដែលខូចនោះ ហើយធ្វើការសុំអភ័យទោសនៅទីនោះ ចំពោះរឿងនេះភ្លាមៗដែរ ។ ដូនេះ គេនឹងឈរចាំពាំង ក៏ដូចជាសុំអភ័យទោសអ្នកដំណើររហូតទាល់តែជណ្ដើរយន្តជួសជុលរួច!
ពិតជាអស្ចារ្យមែនទែន!
នេះគឺជាជួរអ្នកធ្វើដំណើររង់ចាំរថភ្លើងក្នុងទីក្រុងតូក្យូ ។ ពួកគាត់រង់ចាំដោយឈរជាជួរយ៉ាងមានសណ្ដាប់ធ្នាប់ល្អបំផុត ដែលជួរនីមួយៗគឺជាជួរសម្រាប់បើកទ្វាររថភ្លើង ។ បើទោះបីជាមានការប្រញាប់យ៉ាងណាក៏ដោយ ក៏ពួកគេមិនបង្ករភាពរញ៉ែរញ៉ៃឡើយ ។
ក្នុងរោងកុនដែលមានផាសុខភាពមួយនេះវិញ ត្រូវបានដំណើរការក្នុងទីក្រុង តូកូរូហ្សាម៉ា ។ លោកអ្នកអាចអង្គុយទស្សនារឿង ដែលហាក់បីដូចជាអង្គុយក្នុងផ្ទះខ្លួនឯងដូច្នោះអ៊ីចឹង ដោយសារតែតុ និងកៅអី Kotatsu នេះ មានកម្ដៅក្ដៅឧណ្ហៗ ដែលវាផ្ដល់ភាពងាយស្រួលដល់លោកអ្នកកំពុងទស្សនា ។ យ៉ាងណាមិញ Kotatsu នេះ គឺជាគ្រឿងសង្ហារឹមរបស់ជនជាតិជប៉ុន ។
លោកអ្នកដឹងហើយថា ជនជាតិជប៉ុនជាជនជាតិដែលស្រឡាញ់សត្វឆ្មាបំផុត ។ ដូចនេះហើយ ទើបគេបង្កើតនូវរបស់របរប្រើប្រាស់ជាច្រើនដែលជាសត្វឆ្មា ជាក់ស្ដែងដូចជាបូរសក់នេះឯង ។
នៅហាងមួយចំនួនក្នុងប្រទេសជប៉ុន គេតែងតែដាក់តាំងតម្លៃពីរផ្សេងគ្នាជាមួយនឹងទំនិញតែមួយ ។ ហេតុផលតែម្យ៉ាងនោះគឺជាពន្ធ ដែលជាធម្មតា គេតែងតែបូករួមបញ្ចូលជាមួយនឹងទំនិញនោះរួចជាស្រេច ។ ហើយអ្វីដែលខុសប្លែកពីប្រទេសផ្សេងនោះ គឺប្រទេសជប៉ុនមានភាពយល់ដឹង និងស៊ាំជាមួយនឹងការបែងចែកនេះទៅហើយ ។
នៅពេលលោកអ្នកធ្វើការកម្ម៉ង់អាហារក្នុងប្រទេសជប៉ុនម្ដងៗ សូមលោកអ្នកទុកចិត្តចុះថា រូបដែលគេដាក់លើ Menu និងម្ហូបដែលគេចម្អិនចេញមក គឺដូចគ្នាបេះបិទតែម្ដង ។
ការបោះចោលឆ័ត្រយ៉ាងច្រើននេះ គឺជារឿងពេញនិយមមែនទែននៅប្រទេសជប៉ុន ប៉ុន្តែហេតុអី? ដោយសារតែឆ័ត្រទាំងនេះមានតម្លៃទាបបំផុត ដូច្នេះហើយទើបគេមិនភ័យព្រួយរឿងបាក់ឡើយ ។ ហើយស្ទើរតែជារឿងធម្មតាទៅហើយ ដែលឆ័ត្រទាំងមានគំនរច្រើនដូចនេះ ព្រោះតែអាកាសធាតុនៅប្រទេសជប៉ុនមិនសូវជាអំណោយផលប៉ុន្មានឡើយ ដែលធ្វើឲ្យឆ័ត្រទាំងនោះ ងាយនឹងបាក់ ។
កន្លែងកម្សាន្តដ៏ល្បីឈ្មោះក្នុងប្រទេសជប៉ុន ដែលមានឈ្មោះ Beppu បានធ្វើរឿងមួយដែលភ្ញាក់ផ្អើលបំផុតកាលពីពេលកន្លងថ្មីៗទៅនេះ ។
ដោយសារតែកន្លែងកម្សាន្តដ៏ល្បីមួយឈ្មោះ Kusatsu បានរង់ការខូចខាតយ៉ាងដំណំដោយគ្រោះរញ្ចួយដី ដែលធ្វើឲ្យចំនួនតួរលេខភ្ញើៀវទេសចរណ៍ទៅលេងកន្លែងកម្សាន្តនេះ មានការធ្លាក់យ៉ាងគំហុក ។
ផ្ទុយពីការឆ្លៀតឳកាស កន្លែងកម្សាន្ត Beppu មិនត្រឹមតែមិនឆ្លៀតកេញចំណេញប៉ុណ្ណោះទេ តែបែរជាធ្វើរឿងផ្សេងទៅវិញ ដោយពួកគេបានលើកពាក្យស្លោកមួយពីក្រោមផ្ទាំងផ្សាយពានិជ្ជកម្មរបស់ពួកគេថា “ជំនួសឲ្យការមកលេងកន្លែងកម្សាន្ត Beppu លោកអ្នកគួរតែទៅលេង Kasatsu វិញទៅ” ខណៈពេលដែលគេហទំព័រផ្លូវការរបស់ Beppu បានបន្ថែមថា “ពួកយើងនឹងធ្វើការការប្រកួតប្រជែងជាមួយតំបន់កម្សាន្ត Kasatsu ប៉ុន្តែលុះត្រាណាតែតំបន់កម្សាន្តនេះ ឆ្លងផុតពីគ្រោះមហន្តរាយនេះសិន” ។
វាជារឿងមិនគួរឲ្យជឿ តែក៏បានកើតឡើងក្នុងប្រទេសជប៉ុន ។ នៅរាល់សណ្ឋាគាររបស់ជប៉ុន ពួកគេបានផ្ដល់ជូននៅស្បែកមួយនេះដល់ភ្ញៀវរបស់ខ្លួន ដោយស្បែកជើងនេះត្រូវបានបង្កើតឡើង ដោយអាចរកកន្លែងទុកដោយខ្លួនបាន នៅពេលយើងឈប់ពាក់ ។ ស្បែកជើងម្ខាងៗ សុទ្ធតែមានកូនកង់តូចពីរ ជាមួយនឹងម៉ាស៊ីនតូចក្នុងស្បែកជើងដែលវាបំពាក់ទៅដោយសេនសឺរ ។
អស្ចារ្យមែនទែន!
ហាងជនជាតិជប៉ុននីមួយៗតែងតែមានការដាក់តាំងនូវម្ហូបដែលមានក្នុង Menu របស់គេ ហើយគេតែងតែដាក់វានៅជាប់នឹងបង្អួតរបស់ហាង ដែលវាមើលទៅដូចពិតៗមែនទែន ។
ក្រុមហ៊ុន LEGOLAND បានបំបែកអត្តកម្មមួយដែលអស្ចារ្យខ្លាំងបំផុត ដែលពួកគេធ្វើការយក LEGO រហូតទៅដល់ 800,000 Lego មកផ្គុំបញ្ចូលគ្នាបង្កើតបានជាដើមសាគូរ៉ាតំណាងឲ្យប្រទេសជប៉ុននេះ ។
និទាឃរដូវនៅប្រទេសជប៉ុន
តើលោកអ្នកធ្លាប់ទៅកម្សាន្តប្រទេសអរិយមួយនេះទេ? ប្រសិនបើធ្លាប់ តើចំណុចណាមួយដែលធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើលខ្លាំង និងគិតថាអស្ចារ្យនោះ?
តោះ! ចែករំលែកទាំងអស់គ្នា ជាមួយនឹងការបញ្ចេញមតិយោបល់ពីខាងក្រោមនេះមក៖