សាកល្បងសមត្ថភាពខ្លួនឯងមើល ថាសំនួរវប្បធម៌ទូទៅទាំង១០នេះ លោកអ្នកឆ្លើយត្រូវបានប៉ុន្មានសំនួរ?
ឈប់សិន! មុននឹងឆ្លើយ ហាមលេងខូច…ចាំអស់ចិត្តហើយ ចាំអុតមើលចម្លើយណា៎ ។
តើទន្លេមេគង្គមានប្រវែងប៉ុន្មានគីឡូម៉ែត្រ ?
ចម្លើយ ៖ ទន្លេមេគង្គមានប្រវែង 4,350 គីឡូម៉ែត្រ ដែលហូរកាត់ប្រទេសកម្ពុជាប្រវែង 500 គីឡូម៉ែត្រ ។
តើភ្នំឱរ៉ាល់នៃប្រទេសកម្ពុជាមានកម្ពស់ប៉ុន្មានម៉ែត្រ?
ចម្លើយ ៖ ភ្នំឱរ៉ាល់មានកម្ពស់ 1,813 ម៉ែត្រ ហើយស្ថិតនៅខេត្តកំពង់ស្ពឺ ។
តើធនាគារជាតិនៃកម្ពុជាបានបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ?
ចម្លើយ ៖ ធនាគារជាតិនៃកម្ពុជាបានបង្កើតដំបូងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ ។
មានដែលឆ្ងល់អត់ ហេតុអ្វីបានជារូបិយប័ណ្ណកម្ពុជាហៅថា រៀល?
ចម្លើយ ៖ ពាក្យរៀល បានមកពីត្រីរៀល ។
មានដឹងអត់ផ្ទៃដីរាជធានីភ្នំពេញធំប៉ុនណា ?
ចម្លើយ ៖ រាជធានីភ្នំពេញមានផ្ទៃដី 678.50 គីឡូម៉ែតក្រឡា។ ធំទេ ?
តើប្រទេសកម្ពុជាមានប្រាសាទសរុបប៉ុន្មាន?
ចម្លើយ ៖ ប្រទេសកម្ពុជាមានប្រាសាទសរុបប្រហែល ៤០០០ប្រាសាទ ។
តើប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃខែឆ្នាំណា ?
ចម្លើយ ៖ ប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាននៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលជាសមាជិកទី១០នៃអាស៊ាន។
តើបឹងទន្លេសាបមានផ្ទៃក្រឡាប៉ុន្មាន?
ចម្លើយ ៖ បឹងទន្លេសាបមានផ្ទៃក្រឡា 2,700 ម៉ែត្រក្រឡា ។
តើព្រៃឡង់មានទំហំផ្ទៃដីប៉ុន្មាន?
ចម្លើយ ៖ ព្រៃឡង់មានទំហំ 3,600 គីឡូម៉ែតក្រឡា ព្រៃឡង់ជាប់ព្រំដែនខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ចាម កំពង់ធំ ស្ទឹងត្រែង ក្រចេះ ។
តើដឹងទេបន្ទាប់ពីភ្នំឱរ៉ាល់ តើមានភ្នំណាដែលខ្ពស់លំដាប់ទី២នៅកម្ពុជា ហើយភ្នំនោះមានឈ្មោះអ្វី ?
ចម្លើយ ៖ ភ្នំសំកុសមានកម្ពស់ 1,717 ម៉ែត្រ ស្ថិតនៅខេត្តពោធិ៍សាត់ ។