បច្ចេកវិទ្យាទាំង ១៣ យ៉ាងដែលធ្វើឲ្យលោកអ្នកនឹកស្មានមិនដល់!

អង្គារ​ ,16 តុលា 2018 ម៉ោង 14:52 | 80Air
បច្ចេកវិទ្យាទាំង ១៣ យ៉ាងដែលធ្វើលោកអ្នកនឹកស្មានមិនដល់

មកដល់យុគសម័យទំនើបនេះ ជីវិតនិងទម្លាប់នៃការរស់នៅ ការប្រាស្រ័យទាក់ទងគ្នា មានការផ្លាស់ប្ដូរយ៉ាងគំហុក ដែលស្ទើរតែមានរឿងជាច្រើនដែលយើងពុំនឹកស្មានដល់ ឬមិនទាន់សាកល្បងនៅឡើយ ។ យើងមិនដែលធ្លាប់គិតទេថា Drone នឹងក្លាយជាឧបករណ៍ថតរូបបានយ៉ាងចំណាន ។ យើងក៏មិនដែលធ្លាប់គិតថា គេអាចព្រីនផ្ទះធំប៉ុនណាណី ហើយអាចរស់នៅបានឡើងទំនង ។ វាសុទ្ធសឹងសឹងតែរឿងនឹកស្មានមិនដល់ តែក៏បានកើតឡើងរួចហើយ ។

សំនួរសួរថា តើនឹងមានអ្វីកើតឡើងបន្តបន្ទាប់ទៀតទៅ? ថ្ងៃនេះក្រុមការងារ 80air ចង់ណែនាំលោកអ្នកឲ្យមកស្គាល់នូវបច្ចេកវិទ្យាដ៏ទំនើបៗ ដែលលោកអ្នកនឹកស្មានមិនដល់ ។

១៣. ឡានហោះ ដែលនឹងត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុន

វាជារឿងដ៏ភ្ញាក់ផ្អើលខ្លាំងមួយ នៅពេលដែលប្រទេសជប៉ុនមានគម្រោងផលិតតាក់ស៊ីហោះឲ្យបានមុនឆ្នាំ ២០២០ ។ អ្នកផលិតជនជាតិជប៉ុនបានឲ្យដឹងថា ពួកគេចង់ផលិតឡានតាក់ស៊ីដែលអាចហោះបាន ជាមួយនឹងល្បឿនប្រមាណ ២០១គីឡូម៉ែត្រក្នុងមួយម៉ោង ។

វាជាជំហាននៃការកាត់បន្ថយការស្ទះចរាចរណ៍បានយ៉ាងខ្ពស់បំផុត ។

១២. ព្រីនផ្ទះ 3D

មិនមែនត្រឹមតែជាគម្រោង តែវាបានលេចចេញជារូបរាងរួចរាល់ហើយ ជាមួយផ្ទះ 3D នេះដែលគេចំណាយពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ជាមួយនឹងតម្លៃរបស់វាត្រឹមតែ $៤០០០ តែប៉ុណ្ណោះ ។ ផ្ទះមួយនេះត្រូវបានលេចរូបរាងឡើងនារដ្ឋ តិកសាស ។

១១. សម្លៀកបំពាក់ដែលបត់បែនគ្រប់កាលៈទេសៈមិនថាអាកាសបែបណាក៏ដោយ

វាជាសម្លៀកបំពាក់ដែលបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រមកពីគ្រប់ប្រទេស ដែលសម្លៀកបំពាក់នេះត្រូវបានឆ្នៃឡើងដែលវានឹងសម្របខ្លួនជាមួយអាកាសធាតុបានគ្រប់កាលៈទេសៈ មិនថាក្ដៅ ឬត្រជាក់ឡើយ ។

អ្វីដែលកាន់តែអស្ចារ្យនោះ សម្លៀកបំពាក់នេះគឺសម្របខ្លួនជាមួយរូបរាងកាយរបស់លោកអ្នកបានយ៉ាងល្អ ដោយលោកអ្នកមិនចាំបាច់ខ្វល់ខ្វាយរឿងធំពេក តូចពេកនោះឡើយ ។

១០. រូបរាងកាន់តែតូច តែទំហំផ្ទុកកាន់តែធំ

កែវដ៏តូចមួយនេះត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រដែលមកពីមហាវិទ្យាល័យ Southampton ដែលបានរួបរួមគ្នាបង្កើតឡើងរួមគ្នាជាមួយអ្នកស្រាវជ្រាវមកសាកលវិទ្យាល័យ Eindhoven University of Technology ដែលវាមានទំហំផ្ទុករហូតទៅដល់ 360T ឯណោះ ។

៩. Drone ត្រូវបានយកមកដើរបង្ហាញម៉ូតជំនួសតារាបង្ហាញម៉ូត

Fashion ដំបូងបំផុតដែលបានប្រើប្រាស់ drones យកមកហោះបង្ហាញម៉ូតជំនួសតារាម៉ូឌែលនោះគឺ ម៉ាក Dolce & Gabbana ។ ក្នុងឆ្នាំ ២០១៨ បច្ចេកវិទ្យាមួយនេះ បានហោះបង្ហាញសម្លៀកបំពាក់ និងខោអាវម៉ូតជាច្រើន ។

ថ្ងៃនេះវាអាចត្រឹមតែជាការទាក់ទាញចិត្តទស្សនិកជនឲ្យចាប់អារម្មណ៍នឹងវា រួចចុះបើថ្ងៃក្រោយគេយកវាសម្រាប់បង្ហាញម៉ូតតែម្ដងនោះ គិតយ៉ាងម៉េចវិញ?

៨. វាជារឿងមិនគួរឲ្យជឿដែលគេអាចព្រីន ភីតហ្សាចេញជារូបរាងបាន ហើយថែមទាំងឆ្ងាញ់ទៀតផង

បច្ចេកវិទ្យាសម័យថ្មីនេះ បានផ្លាស់ប្ដូរជីវិតរស់នៅប្រចាំថ្ងៃរបស់ស្ត្រីបានច្រើនបំផុត ។ នៅសហរដ្ឋអាមេរិច បច្ចេកវិទ្យា 3D នេះ អាចព្រីនបានសូកូឡា និងនំខេកបានទៀតផង មិនមែនត្រឹមតែភីតហ្សានោះទេ ។

៧. កន្លែងអង្គុយរង់ចាំនៅព្រលានយន្តហោះ មានបំពាក់វីដេអូហ្គេមយ៉ាងទំនើបបំផុត

ឥឡូវនេះ អ្នកធ្វើដំណើរលែងខ្វល់ ឬធុញទ្រាន់នឹងការរង់ចាំទៀតហើយ ព្រោះព្រលានយន្តហោះមួយនេះ បានបំពាក់ហ្គេម xbox រហូតទៅដល់ ២២ ហើយបើករហូតដល់ម៉ោង ១០យប់ថែមទៀតផង ។

ប៉ុន្តែឈប់សិន! មិនមែនលេងហ្វ្រីៗទេ ដោយយើងត្រូវចំណាយ ២០$ សម្រាប់ការលេងមួយសប្បាយ ឬគិតជានាទីក៏បាន ។

៦. ការផ្សាយព័ត៌មានត្រូវនឹងអ្វីដែលទស្សនជនចង់មើល

វាជាបច្ចេកវិទ្យាមួយយ៉ាងទំនើប ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសជប៉ុន ដែលបច្ចេកវិទ្យានេះ មាន Sensor ភ្ជាប់មកជាមួយ ដែលវានឹងធ្វើការ ហើយគណនានូវរាល់ចំនុច ដែលវាបញ្ជាក់ពីភេទរបស់យើងថាជាមនុស្សស្រី ឬប្រុស ។ អ្វីដែលកាន់តែពិសេសនោះ វាថែមទាំងអាចដឹងពីប្រតិកម្មអ្នកកំពុងមើលការផ្សាយពានិច្ចកម្ម បានថែមទៀតផង ។ បន្ទាប់មកវានឹងដាក់បង្ហាញពានិជ្ជកម្មតែអ្វីដែលយើងចង់មើលប៉ុណ្ណោះ ។

៥. Drone ក្លាយទៅជាដងថតរូប Selfie

រូបភាពដែលបានថតដោយ Drone នេះ ត្រូវបានគេហៅថាជាសិល្បៈនៃការថតរូបដ៏ល្អ ។ នាពេលបច្ចុប្បន្ននេះ យើងអាចថតរូប Selfie បានយ៉ាងច្រើន ហើយពេញនិយមបំផុត ដែលរហូតដល់ប្រទេសអ៊ីតាលីមានទាំងកាំមេរ៉ាហោះថតរូប ហើយមានរូបរាងតូចៗងាយស្រួលយូរតាមខ្លួនទៀតផង ។

៤. ស៊ុបរូបថតដែលដាក់រូបភាពឲ្យមានចលនា ដែលគេនឹងប្រើប្រាស់វាសម្រាប់ការដាក់តាំងបង្ហាញ

ការបង្កើតឡើងនៅបច្ចេកវិទ្យាមួយនេះ ពិតជាប្លែកល្អឥតខ្ចោះ ដែលវាសាកសមបំផុតសម្រាប់ការដាក់រូបភាពដែលមានចលនា នៅការិយាល័យការងារ ឬក៏ផ្ទះជាដើម ព្រោះថាស៊ុមរូបភាពនេះនឹងអនុញ្ញាតិឲ្យរូបភាពខាងក្នុងមានចលនារស់រវើក ។

៣. មនុស្សពិការភ្នែកអាចមើលឃើញ និងដឹងពីសិល្បៈគំនូរដោយសារស្រោមដៃទំនើប

ស្រោមដៃពិសេសនេះត្រូវបានបង្កើតឡើង សម្រាប់មនុស្សពិការភ្នែកជាពិសេស ដោយពួកគាត់អាចប្រើប្រាស់ស្រោមដៃនេះដើម្បីស្ទាបដឹងពីរូបរាងបានថែមទៀតផង ។

២. គ្រប់ឧបករណ៍ទាំងអស់នឹងមាននៅគ្រប់ទីកន្លែង

ពេលវេលាជាមាសប្រាក់ ។ ដូចនេះហើយ ដើម្បីកុំឲ្យខាតពេលវេលា កំឡុងពេលរង់ចាំរថភ្លើងនោះ លោក George Barrate Jones ជាជនជាតិហូឡង់បានបង្កើតឡើងនូវកង់លំហាត់ប្រាណ រួចហើយគាត់បានហៅគ្រប់គ្នាឲ្យសាកល្បងនូវបច្ចេកវិទ្យាថ្មីមួយនេះផងដែរ ។

១. វិស្វករជនជាតិហូឡង់ម្នាក់ បានប្រើប្រាស់សៀគ្វីដើម្បីអនុញ្ញាតិឆ្មារបស់គាត់ ឲ្យចូលក្នុងផ្ទះបាន

លោក Arkaitz Garro ជាវិស្វករសូហ្វែ៊រមួយរូបដែលបានបង្កើតឡើងនៅឧបករណ៍ដែលអាចកំណត់សម្គាល់សត្វឆ្មារបស់គាត់បាន ហើយមានតែឆ្មាគាត់ប៉ុណ្ណោះដែលអាចចូលផ្ទះគាត់បាន ។

នៅពេលដែលឆ្មារបស់គាត់ចង់ចូលមកក្នុងផ្ទះ ឧបករណ៍ពិសេសនេះនឹងធ្វើការថតរូបឆ្មា ហើយធ្វើការគណនា ។ បន្ទាប់មកប្រសិនបើវារកឃើញថា ពិតជាឆ្មាគាត់ពិតមែន ទើបឧបករណ៍នេះអនុញ្ញាតិឲ្យឆ្មារបស់គាត់ក្នុងផ្ទះបាន ។

ថ្វីត្បិតតែវាមើលទៅសាមញ្ញ តែតទៅមុខប្រហែលមិនមែនជាឆ្មាទេ គឺអាចជាមនុស្សផ្ទាល់!

អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម