OPPO Find X ស្មាតហ្វូនអនាគត

អង្គារ​ ,14 សីហា 2018 ម៉ោង 16:51 | 80Air

OPPO Find X ស្មាតហ្វូនដែលមានអេក្រង់លាតដ៍ទៅ93% ជាពិសេសវាមិនមានកាមេរ៉ានៅខាងមុខនឹងខាងក្រោយនោះទេហើយអ្វីដែលអ្នកបានឃើញនេះមិនងាយកើតមានឡើងរាល់ឆ្នាំឡើយ៕ ដោយសារឆ្នាំ២០១៨នេះជាឆ្នាំដ៍ក្តៅគគុកបំផុតដែលក្រុមហ៊ុនបង្កើតស្មាតហ្វូនទាំងអស់ដំឡើងកាណុងបច្ចេកវិទ្យាថ្មីបែបឆ្នៃប្រឌិតដាក់មុខគ្នា។ ចំណែកការបញ្ចេញ Find X របស់ OPPO គឺជាកាដាស់អោយរគើលម្តងទៀតចំពោះការបំបែកកំណត់ត្រានៃត្រកូលស្វែងរករបស់ខ្លួន៕ បើពិនិត្យមើល Spac ម៉ាស៊ីនដែលបំពាក់មក Find X អាចចាត់ចូលស្មាតហ្វូនលំដាប់កំពូលហើយ CPU Snap Dragon 845, Ram 8GB, ទំហំផ្ទុក 256GB នឹងដំណើរការដោយ Android 8.1៕

ចឹងវាអាចបញ្ជាក់បានថា វារត់ទៅមុខយ៉ាងរលូនមិនមានការកកស្ទះចរាចរណ៍នៅចំនុចណាទេ ទាំងហ្គេមធ្ងន់នឹងកម្មវិធីច្រើន ការបំពាក់កញ្ចក់មុខក្រោយជាមួយគែមទៀលមិនមែនជារឿងថ្មីទេ ហើយការបំពាក់កញ្ចក់មុខក្រោយដោយគ្មានកាមេរ៉ានឹងមានអេក្រង់លាតស្ទើរពេញផ្ទៃខាងមុខនេះទើបជារឿងថ្មី៕

ហើយទូរសព្ទនេះមិនអាចប្រកែកជាមួយអារម្មណ៍បានឡើយថាវាឆក់អ្នកមើលមិនតិចនោះទេ ព្រោះការចាប់កាន់វានៅខាងក្រៅផ្ទាល់ Find X ពិតជាមានសម្រស់ស្រស់ស្អាតមែនទែន ដោយខ្នងរលោងខាងក្រោយរបស់វាដេញពណ៍បានយ៉ាងស្រស់បង្កប់រស់ជាតិ២ពណ៍ ហើយជាពិសេសវាក៍លាក់កំរាស់ក្រាស់របស់វាបានយ៉ាងល្អទៀតផង៕

ចំណុតដែល OPPO ត្រូវសំរេចចិត្តកាត់ចំណុចសំខាន់ចោលខ្លះដើម្បីបង្កើតស្មាតហ្វូននេះឡើងគឺមានដូចជា រន្ធដោតកាស រន្ធបន្ថែមម៉េម៉ូរីកាត អាវក្រោះការពារទីក នឹង បច្ចេកវិទ្យាសាកថ្មដោយមិនប្រើខ្សែ ដូចនេះអាចតំរូវអោយអ្នកគិតបន្ថែមខ្លះទៅលើចំណុចនេះ៕

នៅផ្នែកខាងក្រោមមាន Speaker លាន់ខ្លាំងល្អមួយ រន្ទ USB ប្រភេទ C ដែលអាចសាក់ថ្មបានលឿននឹងអាចប្រើស៊ីមពីរបាន៕ អេក្រង់ 6.4 អ៊ីង របស់ Find X ដែល OPPO អោយឈ្មោះថា Panoramic ជាបន្ទះបង្ហាញ Supper Amoled មានកំរិតបង្ហាញ 2340*1080 Pixel ជាមូយនឹងដងស៊ីតេ 101PPI៕

អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម