វិធីសន្សំលុយ

សៅរិ៍​ ,04 សីហា 2018 ម៉ោង 08:45 | 80Air

រឿងលុយជារឿងដែលទាក់ទងនឹងជីវភាព លុយអាចធ្វើអោយយើងក្លាយជាអ្នកមានបណ្តោះអាសន្ន លុយមិនអាចអោយយើងក្លាយជាអ្នកមានពិតប្រាកដទេ។ លុយធ្វើអោយយើងក្លាយជាអ្នកមានបណ្តោះអាសន្ន ប៉ុន្តែចំណេះដឺងទាក់ទងនឹងលុយ ឬ ចំណេះដឺងលុយទើបធ្វើអោយយើងក្លាយជាអ្នកមានយ៉ាងពិតប្រាកដ ស្ថិតថេរ យូរអង្វែង គង់វង់ ហើយចំណេះដឹងខាងលុយនេះគឺជាចំណេះដឹងមួយមានសារះសំខាន់សំរាប់សម័យកាលដែលគេចាយលុយ ក្នុងសម័យកាលចាយលុយយើងត្រូវមានចំណេះដឹងខាងលុយ ប្រសិនបើយើងអត់មានចំណេះដឹងខាងលុយទេយើងរកលុយមកអត់សល់ ហើយយើងមិនអាចរលាស់ខ្លួនចេញពីភាពក្រីក្រ យើងមិនអាចរលាស់ខ្លួនចេញពីអន្ទាក់ច្រវ៉ាក់នៃភាពជាខ្ញុំកញ្ចាស់របស់លុយ ហើយយើងនៅតែក្លាយជាខ្ញុំកញ្ចាស់របស់លុយអស់មួយជីវីត។

មានន័យថាយើងធ្វើការត្រុកៗយ៉ាងរហែមរហាមតាំងពីសក់ខ្មៅដល់សក់សរ តាំងក្មេងដល់ចាស់កោងខ្នង់ យើងនៅតែខ្វះលុយអស់មួយជីវីត សួរថាដើម្បីគ្រប់គ្រង់លុយតើយើងត្រូវធ្វើយ៉ាងដូចមេ្តច? ដើម្បីគ្រប់លុយគឺលុយដែលយើងបានមកទាំងប៉ុន្មាន ដំបូងបំផុតយើងត្រូវបែងចែកអោយទៅផ្នែកសន្សំ យើងបានដឹងហើយថាជីវភាពប្រចាំថ្ងៃរបស់យើងត្រូវការចំនាយ បាយ ទឹក ភ្លើង សាំង សំលៀកបំពាក់ ថាមពលផ្សេងៗ។ ចឹងការចំនាយទាំងអស់នឹងវាជាកាចំនាយមួយចាំបាច់ ប៉ុន្តែភាពចាំបាច់ទាំងអស់នេះ ក៍ប៉ុន្តែអ្នកខ្លះទៀតប្រើក្នុងរឿងមិនចាំបាច់ ហេតុអ្វីយើងចាំបាច់មានអាវ ៥០ ទៅ ៦០អាវក្នុងទូរ? អាវបួនដប់ទៅបានហើយ ហេត្វអ្វីយើងចាំបាច់មានស្បែកជើង ២០ ទៅ ៣០​គូរ? យើងកាត់បន្ថយចំនាយទាំងអស់ដែលមិនចាំបាច់ ឬ យើងអាចបញ្ឈប់ចំនាយទាំងអស់ដែលខ្ចាស់ខ្ចាយ ហេតុអ្វីយើងចាំបាច់ទៅផឹកកាហ្វេប្រេនៗអង្គយម៉ាស៊ីនត្រជាក់អោយពុកឆ្អឹងផឹកទឹកកកអោយចូលជាតិគឺមីអោយខូចសុខភាព ហេតុអ្វីចិត្តយើងទំនើង នឹងមកពីអំនួត មកពីអារម្មណ៍ស្រាប់ស្រាលចង់អួតគេ គ្រាន់តែហាត់ប្រាណ ហេតុអ្វីចាំបាច់ទៅចូលខ្លឹប នៅជុំវិញផ្ទះយើងនឹងរត់ទៅបែកញើសដូចតែគ្នា ទៅដល់ខ្លឹបយើងប្រើកំលាំងដូចតែគ្នា យើងថាអត់មានឧបករណ៍ ពីណាថាអត់ឧបករណ៍ បើចឹងចាស់ៗពីដើមស្លាប់អស់ទៅហើយ ឧបករណ៍គឹយើងនឹងដៃយើងជាឧបករណ៍ជើងយើងជាឧបករណ៍ ក្បាល់ពោះយើងជាឧបករណ៍ ហាត់ទៅ លោតទៅ ក្រាប់ទៅ មើលទៅចំនាយទាំងអស់នេះយើងត្រូវបញ្ឈប់វា។

នៅពេលដែលយើងបានលុយមក យើងត្រូវចំនាយអ្វីដែលចាំបាច់ យើងត្រូវគិតខ្លួនយើងចំនាយណាដែលចាំបាច់ ប៉ុន្តែមុននឹងចំនាយដែលចាំបាច់នឹង រឿងមួយត្រូវធ្វើដំបូងបំផុតត្រូវធ្វើមុនចំនាយ គឺកាដកសន្សំ​ ដកវាសន្សំមុនមនុស្សភាគច្រើនគិតថាទាល់តែចាយសល់ទើបសន្សំ ឧទាហរណ៍បើកប្រាក់ខែមកបាន៥០០ដុល្លាថាខែនេះចាយអស់៣០០ដុល្លា សល់២០០ដុល្លាទុកសន្សំ អ្នកជោគជ័យគេមិនធ្វើចឹងទេ អ្នកជោគជ័យគេសន្សំមុនចាយ សុខចិត្តចាយអោយស្ដួចតែកុំអោយវាដាច់បើកលុយមកគឹយើងសន្សំយ៉ាងហោចណាស់១០%យ៉ាងតិច ដក់១០%សន្សំញូតទុកក្នុងកូនជ្រូកឬដាក់ក្នុងកុងធនាគា នៅសល់ប៉ុន្មានទៀតចាំចំណាយលើភាពចាំបាច់អស់នៅពេលនឹងហើយដែលយើងត្រូវសន្សំ យើងត្រូវសន្សំសិនដើម្បីរលាស់ពីភាពក្រីក្រ យើងមិនមែនធ្វើជាខ្ញុំកញ្ចាស់របស់លុយអស់មួយជីវីតទេ។

អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម