ចំណេះដឹងហិរញ្ញវត្ថុ

សៅរិ៍​ ,04 សីហា 2018 ម៉ោង 07:49 | 80Air

ចំណេះដឹងហិរញ្ញវត្ថុនេះវាមិនដូចជាចំណេះដឹងគណនេយ្យ ចំណេះដឺងលុយ  Money Banking ឬក៍ Financial ដែលយើងរៀននៅសាលានឹងទេ។ ចំណេះដឹងហិរញ្ញវត្ថុគឺជាចំណេះដឹងដែលយើងស្គាល់អំពីលុយពីជីវីត ពីទំនាក់ទំនងរវាងលុយនឹងជីវីត ពីទំនាក់ទំនងរវាងលុយទៅនឹងទ្រព្រឬអចរណះទ្រព្រផ្សេងៗ ឬក៍អាជីវកម្មផ្សេងៗ។ អញ្ចឹងនៅពេលយើងដាក់ហិរញ្ញវត្ថុចូលទៅក្នុងរបស់ទាំងអស់នឹងមានដូចជាជំនួញ អចរណះទ្រព្រ ទ្រព្រ ឡាន លុយ ខ្សែករ ដី មាសពេជ្រ ជីវីត អាពារហ៍ពិពា កូន ការងារ មុខរបរ របស់យើងអោយយើងមើលឃើញថាវាមានទំនាក់ទំនងគ្នាយ៉ាងមិច។

ការដឹងអំពីទំនាក់ទំនងរវាងរឿងរ៉ាវទាំងអស់នឹង នឹងលុយឬយើងហៅថាហិរញ្ញវត្ថុ នឹងបានគេហៅថាចំណេះដឹងហិរញ្ញវត្ថុ។ ចំណេះដឹងហិរញ្ញវត្ថុខុសពីគណនេយ្យ ឧទាហរណ៍ថាយើងរៀននៅសាលាយើងរៀនជំនាញគណនេយ្យ ជំនាញគណនេយ្យយើងចេះធ្វើបញ្ចី ចេះកត់ចំនាយចំណូល ចេះធ្វើតារាងប្រតិបត្តិការណ៍ ប៉ុន្តែសួរថាអានឹងគេហៅថាចំណេះដឹងហិរញ្ញវត្ថុទេ គឺអត់ទេអានឹងគ្រាន់ជាជំនាញ់គណនេយ្យទេ បើយើងនិយាយអោយចំទៅគឺថាអ្នករៀនគណនេយ្យនឹងគ្រាន់តែចេះរៀបលុយទេ ចេះកត់ត្រាពីរបាយការណ៍របស់លុយ ពីប្រតិបត្តិការណ៍របស់លុយ ចេះរៀបលុយ ប៉ុន្តែអត់ចេះរកលុយទេ តែអ្នកដែលមានចំណេះដឹងហិរញ្ញវត្ថុវិញគេចេះរកលុយ គេចេះប្រើប្រាស់លុយ ឧទារហណ៍ថា នៅពេលដែលមនុស្សអត់មានលុយអ្នកខ្លះអត់មានលុយតែក្នុងរយះពេល៤ទៅ៥ឆ្នាំក្រោយគាត់ធ្វើអោយខ្លួនគាត់ក្លាយជាអ្នកមានលុយយ៉ាងសម្បើមប្រកបដោយសថេភាព នឹងបានគេហៅថាអ្នកដែលមានចំណេះដឹងហិរញ្ញវត្ថុ ហើយអ្នកខ្លះអត់លុយទៀត មនុស្សមួយផ្នែកទៀតអត់មានលុយហើយក្នុងរយះពេល២ ទៅ ៣ឆ្នាំក្រោយគឹនៅតែអត់លុយដដែល នឹងបានហៅថាអ្នកអត់មានចំណេះដឹងហិរញ្ញវត្ថុ។

អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម