ទឹកជ្រោះផ្អោក ស្រុកគីរីវង់ ជារមណីដ្ឋានដ៍ពេញនិយមមួយក្នុងខេត្តតាកែវទឹកជ្រោះនេះមានប្រវែងប្រហែលជា១០០០មែត្រនឹងទទឹង២ម៉ែត្រដែលហូរពីលើភ្នំកាត់ថ្មដារតូចធំចុះមកក្រោម ដែលមានផ្ទះស្បើយសំរាប់អង្គុយលេងកំសាន្តរួមទាំងមានលក់ម្ហូបអាហារ ដែលមានតំលៃថោកសមរម្យសំរាប់ភ្ញៀវទេសចរណ៍មកកំសាន្តផងដែរ។
អ្វីដែលកាន់តែពិសេសទៀតនោះ រមណីយដ្ឋាន ទឹកជ្រោះផ្អោកសំបូរត្បូងមានតំលៃនៅមុន ទឹកជ្រោះផ្អោកក្លាយជារមណីដ្ឋានពេញនិយម គឺកាលជាង១០ឆ្នាំមុន ទីនេះគឺជាទីកន្លែងដ៍សំខាន់ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតំលៃ ប៉ុន្តែបច្ចុប្បន្នត្បូងដែលនៅកន្លែងដែលប្រជាជនលេងទឹកយ៉ាងសប្បាយបានក្សត់ខ្សោយហើយ តែនៅមានអ្នករកត្បូងនៅលើកំពូលភ្នំនឹងព្រៃជ្រៅមកដល់សព្វថ្ងៃ។ អ្នកស្រុកនៅទីនោះបាននិយាយថា ត្បូងដែលសំបូលជាងគេដូចជាត្បូងទឹកសមុទ្រ ត្បូងកញ្ចាក់ ត្បូងផ្កាថ្មរ ត្បូងមីសីុល នឹងត្បូងឃ្មុំជាដើម។