រមណីយដ្ឋានអន្លង់ភ្ញៀវ ទេសភាពស្អាតមិនចាញ់ស្រុកគេ

សៅរិ៍​ ,28 កក្កដា 2018 ម៉ោង 06:06 | 80Air

រមណីដ្ឋានកំពូលពេជ្រដែលគេតែងតេហៅថារមណីដ្ឋានអន្លង់ភ្ញៀវ មានទីតាំងនៅស្រុកត្រាំកក់ ខេត្តតាកែវដោយជិះពីភ្នំពេញមកសរុប១១០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ដល់អង្គតាសោមបត់ស្តាំប្រហែលជា៣៥គីឡូម៉ែត្រទៀតនឹងដល់រមណីដ្ឋានមួយនេះ។

កន្លែងកំសាន្តមួយនេះមានកន្លែងសំរាប់អង្គុយលេង ទោងយោល នឹង កន្លែងសំរាប់ថតរូបជាច្រើនជាមួយដើមផ្កាលាយចំរុះពណ័គ្នាយ៉ាងគួរអោយចង់គយគុណ។ មើលពីចំងាយទៅកាន់តែស្រស់ស្អាតឃើញភ្នំពណ័ខៀវស្រង៉ាត់ថែមទៀតផង ដោយសារការរៀបចំមានភាពស្រស់ស្អាតជាងកន្លែងដ៍ដៃ បានធ្វើអោយរមណីដ្ឋានអន្លង់ភ្ញៀង មានមនុស្សជាច្រើនចង់ស្គាល់នឹងចង់ឃើញជាមួយទេសភាពដ៍ស្រស់ស្អាតបែបនេះ។

អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម