Honor គឺជាខ្សែស្រឡាយរបស់ទូរស័ព្ទ Huawei ដែលពួកវា មានលក្ខណៈសម្បត្តិល្អច្រើន ពីមួយជំនាន់ ទៅមួយជំនាន់ ឯចំពោះរូបរាងវិញ ក៏ស្អាតមិនចាញ់ស៊េរី លំដាប់កំពូល Huawei ប៉ុន្មានឡើយ ហើយវាក៏មាន តម្លៃសមរម្យ អាចអោយអ្នក ពិចារណាបាន។ បច្ចុប្បន្ននេះ ស្មាតហ្វូនម៉ូឌែល Honor ជំនាន់ថ្មីៗ ជាច្រើនស៊រី ក៏មានដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា យើងផងដែរ។
Honor Note 10 មាន CPU Octa-core (4×2.4 GHz Cortex-A73 & 4×1.8 GHz Cortex-A53), GPU Mali-G72 MP12 នឹងមានRAM ពីរជំរើស 4GB នឹង 6GB ហើយនឹងមានអង្គផ្ទុកទិន្នន័យពីរជំរើស 64GB នឹង 128GB ហើយនឹងមានប្រព័ន្ធប្រតិបត្តិកា Android 8.1 (Oreo) ចេញពីប្រអប់ស្រាប់។ ចំពោះកាម៉ារ៉ាវិញ Honor Note 10 បានបំពាក់កាម៉ារ៉ា Dual: 16 MP មាន Aperture 1.8 ហើយនឹងមាន EIS សំរាប់ទប់រំញ័រនៅពេលថត។ ដែលគួរបញ្ជាក់ថា Honor Note 10 មានទំហំថ្មរហូតដល់ 6000mAh សឹងតែស្មើនឹងទំហំថ្ម របស់ថេប្លេត មួយចំនួនទៅហើយ។
ប្រភព៖ GSM Arena