ក្រុមជំរើសជាតិអេស្ប៉ាញអស់ឱកាសឡើងវគ្គវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះរុស្ស៊ីដោយការទាត់បាល់កាត់សេចក្តីក្នុងលទ្ធផល ៤-៣ ក្រោយប្រើពេល១២០នាទីស្មើគ្នា១-១។
៤៥នាទីដំបូង គ្រាប់បាល់កើតមានឡើងតែ២គ្រាប់ក្នុងនោះនៅនាទីទី១២ ខ្សែការពាររុស្ស៊ី Ignashevich បានភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងនៅពេលព្យាយាមរារាំង Ramos នៅមុខទីរបស់ខ្លួន។ បន្ទាប់ពីនំាមុខ ១-០ ក្រុមជំរើសជាតិអេស្ប៉ាញនៅតែព្យាយាមគ្រប់គ្រងបាល់ និងវាយសម្រុកដដែល ប៉ុន្តែរបាំងការពាររុស្ស៊ីនៅតែរឹងមាំ។