មនុស្សជាច្រើន ចូលចិត្តត្អូញត្អែថា ខ្លួនឆន្ទៈ ឬអំណាចដួងចិត្ត (willpower) ក្នុងការធ្វើអ្វីមួយនោះ។ ការនិយាយបែបនេះគឺខុសស្រលៈ ព្រោះថាអ្នកណាក៏មាន អំណាចដួងចិត្តដែរ។ វាដូចទៅនឹងរឿងដែលថា ខ្លួនមិនអាចធ្វើ និង ខ្លួនមិនដែលធ្វើអញ្ចឹង។ មិនដែល មិនមែនបានន័យថាមិនអាចទេ។ រីឯរឿងគ្មាន អំណាចដួងចិត្តនេះក៏ដូចតែគ្នាដែរ។
គ្រប់គ្នាអ្នកណាក៏មាន អំណាចដួងចិត្តដែរ គ្រាន់តែមិនបានដឹងតែប៉ុណ្ណោះ។ ដូច្នេះប្រការសំខាន់នោះ គឹទទួលស្គាល់ថាខ្លួនឯង មានអំណាចដួងចិត្តសិន។ បើអ្នកមិនទទួលស្គាល់ ថាខ្លួនឯងមាន អ្នកមិនអាចសាងអំណាចដួងចិត្ត អោយកើតមាននោះទេ។ បើគិតទៅវាដូចជាកំលាំងដែរ។ គេយកស្រូវមួយបាវ ទំលាក់ដាក់មុខអ្នក ហើយអោយអ្នកលើក។ តើអ្នកឆ្លើយថា ទេខ្ញុំមិនអាចលើកទេ ឬក៏អ្នក ឆ្លើយថា ទេខ្ញុំលើកមិនរួចទេ? ចម្លើយទី១ បញ្ជាក់ថាអ្នកគ្មាកំលាំងអីសោះ ដែលវាជារឿងមិនអាចទៅរួចទេ។ ដូច្នេះមានតែចម្លើយទី២ទេទើបសមស្រប។ អ្នកមានកំលាំងអាចលើកបាវ គ្រាន់តែថាលើកមិនរួច។
ពេលដែលទទួលស្គាល់ថាខ្លួន មានអំណាចដួងចិត្តហើយ វាជាពេលដែលយើង អាចអភិវឌ្ឍវាបានហើយ។ មិនមែនអ្នកណាផ្សេងអាចមកបង្វឹកពត់អ្នក អោយមានឆន្ទៈធ្វើការនោះទេ។ ទោះបីអ្នកចូលបម្រើទាហានក៏ដោយ ពេលហ្វឹកហាត់គ្មានអ្នកណា អាចបង្ខំអ្នកអោយធ្វើអីទេ។ ការលត់ដំពីខាងក្រៅ សម្តីគម្រាម ជេរ ឬលើកចិត្តពីអ្នកផ្សេង វាគ្រាន់តែជារឿងខាងក្រៅតែប៉ុណ្ណោះ។ អ្វីដែលអ្នកធ្វើ គឹដោយសារអ្នកចង់ធ្វើ។ ដូច្នេះអំណាចដួងចិត្ត ជារបស់អ្នក ដើម្បីសាងវាឡើង។
គ្មានអ្វីកើតឡើងទេ បើអ្នកមិនបានប្រើអំណាចដួងចិត្ត របស់អ្នក ទៅធ្វើវានោះ។ ដូច្នេះត្រូវស្មោះត្រង់ជាមួយខ្លួនអ្នក ហើយនិយាយថា ធ្វើអ្វីគឺធ្វើណឹង ហើយក៏ទទួលស្គាល់ដែរថា អ្នកមានអំណាចដួងចិត្ត។ ពេលទទួលស្គាល់ហើយ ដឹងថាអ្នកបានប្រើប្រាស់វាហើយ អ្នកនឹងទទួលស្គាល់ខ្លួនឯងថា ខ្លួនមានអំណាចដួងចិត្តក្នុងការធ្វើអ្វីផ្សេងៗ។
ដកស្រង់ពី៖ Kakvei