Google ប្រើអ្វីកាត់ស្មៅនៅទីធ្លា ការិយាល័កណ្តាល?

ពុធ​ ,05 សីហា 2020 ម៉ោង 00:57 | 80Air
Google ប្រើអ្វីកាត់ស្មៅនៅទីធ្លា ការិយាល័កណ្តាល?

នោពេលដែលក្រុមហ៊ុនមួយ មានទីស្នាក់កាកណ្តាលយ៉ាងធំ ឡោមព័ទ្ធទៅដោយស្មៅខៀវខ្ចី នោះការថែទាំស្មៅទាំងនោះ ប្រាកដជាចំណាយកម្លាំងជាច្រើន។ ចំពោះក្រុមហ៊ុនយក្ស ដូចជាក្រុមហ៊ុន Google វិញ ការប្រើប្រាស់លុយ ដើម្បីជួលមនុស្សអោយប្រើម៉ាាស៊ីន ដើម្បីកាត់ស្មៅទាំងនោះ ជារៀងរាល់ថ្ងៃ មិនមែនជាបញ្ហានោះទេ។

ត្រូវហើយពួកគេ ប្រើប្រាស់មនុស្សមកកាត់ស្មៅ តែមិនមែនប្រើប្រាស់មនុស្សទាំងស្រុងនោះទេ។ អ្នកដឹងហើយថា Google ជាក្រុមហ៊ុនមួយ ដែលមានការឆ្នៃប្រឌិតថ្មីៗ ប្លែកៗ ហើយថែមទាំងចូលចិត្តធ្វើអ្វីខុសគេ មិនតាមរបៀបរបបទូទៅ។ អាស្រ័យហេតុនេះហើយ របៀបដែលពួកគេកាត់ស្មៅ គឺខុសពីការដែលអ្នកគិត ជាមិនខាន។

ពួកគេបានជួលក្រុមហ៊ុនមួយ ដើម្បីយកសត្វពពែមកកាត់ស្មៅរបស់គេ។ មែនហើយគឺគេយក សត្វពពែមកអោយស៊ីស្មៅទីធ្លារ ទីស្នាក់ការកណ្តាលរបស់ពួកគេ។ សម្រាប់អ្វីដែលពពែទាំងនោះធ្វើ មិនសំដៅលើស៊ីស្មៅមួយមុខនោះទេ។ ហើយអ្វីដែលសំខាន់សម្រាប់សត្វទាំងនោះ គឺប្រភេទរុក្ខជាតិវល្លិ៍ផ្សេងៗ ដែលដុះនៅទីនោះ។

Google ប្រើអ្វីកាត់ស្មៅនៅទីធ្លា ការិយាល័កណ្តាល?

តាមការអនុញ្ញាតអោយសត្វពពែទាំងនោះ ស៊ីរុក្ខជាតិតាមចិត្ត ជួយអោយទីស្នាក់ការរបស់ Google ស្អាតព្រមទាំង មានរបៀបរៀបរយ។ លើសពីនេះការធ្វើបែបនេះ គឺមានគុណប្រយោជន៍ ដល់បរិស្ថានថែមទៀតផង។ ដោយសារវាកាត់បន្ថយការបញ្ចេញ ជាតិកាបូនឌីអុកស៊ីត។ រីឯពពែវិញ ក៏បានស៊ីរុក្ខជាតិឆ្ងាញ់ៗផងដែរ៕

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម