ដឹងមនុស្សត្អឹកជាប់គ្នា យូរប៉ុណ្ណាទេ?

អង្គារ​ ,04 សីហា 2020 ម៉ោង 12:37 | 80Air
ដឹងមនុស្សត្អឹកជាប់គ្នា យូរប៉ុណ្ណាទេ?

ការដែលយើងត្អឹកនេះ គឺវាជារឿងដែល គួរអោយរំខានខ្លាំងណាស់។ ការត្អឹកនេះ គឺជារឿងមួយ ក្នុងរឿងចំលែកជាច្រើន ដែលខ្លួនមនុស្សយើធ្វើ ដែលវាធ្វើអោយ រំខានដល់យើងជាខ្លាំង នៅពេលដែលវាកើតឡើង ដូចជាពេលញាក់ត្របកភ្នែកជាដើម។ យ៉ាងណាមិញ នៅពេលដែលមានអ្នកណាម្នាក់ត្អឹក យើងស្គាល់ហើយ​ពីវិធីមួយចំនួនដែលគេថា ធ្វើអោយបាត់ត្អឹកបាន។ វិធីមានដូចជា ដកដង្ហើមក្នុងក្រដាស បញ្ញាក់អោយភ្ញាក់ បន្លាចអោយខ្លាច ដូចជាភាគច្រើនគេនិយមថា “អ៊ើហែងលួចពងមាន់គេ” និងផឹកទឹកពីបាតកែវជាដើម។

ទាំងអស់នេះសុទ្ធតែ ស្តាប់ទៅគឺជាវិធីល្អទាំងអស់។ ហើយបើតាមអ្នផងឆ្លងកាត់ ក៏វាមានប្រសិទ្ធភាពច្រើនដែរ។ តែគួរអោយសោកស្តាយ ចំពោះលោក ឆាល អូសប៊ន។ គាត់កើតត្អឹកហើយ តែទោះជាធ្វើយ៉ាងណា ក៏វាមិនបាត់ទាល់តែសោះ។ គាត់ព្យាយាមយ៉ាងណា ក៏មិនបាត់។ ហើយនិយាយអោយចំ ការត្អឹករបស់​គាត់កើតឡើង គ្មាសញ្ញាណបញ្ជាក់ថានឹងឈប់សោះ។ ហើយវាកើតឡើងចំពោះគាត់ រហូតទៅដល់ ៦៩ឆ្នាំ!

៦៩ឆ្នាំ ត្អឹកមិនឈប់សោះ! អ្នកសាកស្រម៉ៃទៅមើល ថាជីវិតនឹងគួរអោយរំខានប៉ុណ្ណា បើគ្រាន់តែត្អឹកមួយភ្លែត យើងធុញទ្រាន់ជាខ្លាំងទៅហើយ! គាត់វិញត្អឹកយូរ​ជាងមនុស្សខ្លះរស់នៅទៅទៀត។បើតាមវិធីដែល បញ្ឈប់ត្អឹករៀបរាប់ខាងដើម ប្រហែលជាមកពី មិត្តភក្តិ និងគ្រួសាររបស់គាត់ បន្លាចគាត់មិនដល់កម្រិតហើយ ទើបគាត់មិនព្រមបាត់ត្អឹកនោះ។ បើតាមកម្រឹតដែលគាតត្អឹកនេះ ប្រហែលជាបន្លាចដោយ រុញគាត់ទំលាក់ពីលើជ្រោះ ទើបអាចបន្សាបបាន!

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម