វិធីដេញរុយយ៉ាងចម្លែក របស់ស្តេចអេហ្សុីប

អង្គារ​ ,04 សីហា 2020 ម៉ោង 06:12 | 80Air
វិធីដេញរុយយ៉ាងចម្លែក របស់ស្តេចអេហ្សុីប

អ្នកពិតជាទទួលស្គាល់ថា នៅពេលដែលអ្នកកំពុងធ្វើអ្វីមួយ ហើយមានសត្វរុយមកហោះចុះឡើងៗ វាពិតជាគួរអោយរំខានខ្លាំងណាស់។ ពេលខ្លះធ្វើអោយអ្នក ខឹងសំបារយ៉ាងខ្លាំង ហើយចង់តែសម្លាប់សត្វរុយទាំងនោះ ចោលអោយអស់។  រីឯស្តេចអាហ្ស៊ីប កាលពីសម័យបុរាណ បានរកឃើញវិធីដើម្បី ដេញសត្វរុយអោយចេញឆ្ងាយ ដែលមានប្រសិទ្ធភាព។​ តែទោះជាយ៉ាងណា អ្នកមិនត្រូវធ្វើតាមនោះទេ។

ព្រះចៅផារាអុង ប៉េពី ទី២ បានមានគំនិតមួយថា ដោយសារតែរុយចូលចិត្តទឹកឃ្មុំ។ ដូច្នេះបើសិនជាអ្នក យកទឹកឃ្មុំទៅលាបលើរបស់ណាមួយ វានឹងទាក់ទាញរុយទៅរករបស់នោះ ហើយនឹងចាកចេញឆ្ងាយពីអ្នកជាមិនខាន។ វិធីសាស្រ្តនេះ បើគិតទៅគឹល្អដែរ គ្រាន់តែថា ដើម្បីតែដេញរុយ សុខចិត្តចំណាយរបស់មានតម្លៃដូចទឹកឃ្មុំ។ តែទោះជាយ៉ាងណាក៏វា មិនចម្លែកអីណាស់ណាដែរ បើគ្រាន់តែយកទឺកឃ្មុំទៅលាបលើវត្ថុអ្វីមួយ។ តែព្រចៅផារ៉ាអុង បានធ្វើរឿងមួយយ៉ាងចម្លែក ជាមួយទឹកឃ្មុំនេះ ដែលធ្វើអោយយើង ហាមអ្នកមិនអោយធ្វើតាម។

ព្រះអង្គមិនបាន យករបស់របរ ឬក៏វត្ថុណាមួយ ហើយលាបទឹកឃ្មុំព៉ីលើនោះទេ។ អ្វីដែលព្រះអង្គធ្វើគឺ អោយទាសកររបស់ព្រះអង្គ ស្រាតខោអាវចេញអោយអស់ ហើយលាបទឹកឃ្មុំពីលើ ដើម្បីទាក់ទាញសត្វរុយទៅវិញ។ ទាសការទាំងនោះ ត្រូវនៅក្បែរព្រះអង្គ រាល់ពេលដែលព្រះអង្គចង់ អោយរុយចេញឆ្ងាយពីខ្លួន ដើម្បីអោយព្រះអង្គរស់បានស្រួល។

បើនិយាយពីសម័យឥលូវ នេះប្រហែលជាទង្វើរមួយ ដែលរំលោភបំពាន សិទ្ធមនុស្សយ៉ាងខ្លាំង។ ទាសករមួយជារឿងធ្ងន់ធ្ងរហើយ ថែមទាំងយកទឹកឃ្មុំមកប៉ាតពេញខ្លួន ដើម្បីអោយរុយមករោមទៀត។ តែជំនាន់នោះ បើអ្នកជាស្តេចផែនដីហើយ ធ្វើអ្វីក៏អាចទៅរួចដែរ គ្មានអ្នកណាមយកមកផូស ក្នុងបណ្តាញសង្គមនោះទេ៕

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម