ស្របពេលដែលអ្នកដក ដង្ហើមដោយសុខសាន្ត និងសម្រេចធ្វើអោយគ្រប់វិនាទីល្អបំផុត អ្នកនឹងបំពេញក្នុងខ្លួនរបស់អ្នកនូវភាពល្អ។ អារម្មណ៍ និងខួរក្បាលរបស់អ្នកស្រស់ថ្លា និងច្បាស់លាស់។ជាមួយភាពច្បាស់លាស់នេះ និងឥរិយាបទវិជ្ជមាន អ្នកនឹងមានភាពឆ្នៃប្រឌិត និងទាញអោយរឿងវិជ្ជមានកើតឡើង។ ដំណោះស្រាយ ចំពោះបញ្ហារបស់អ្នក នឹងលេចរូបរាងឡើង។
ហើយកុំភ្លេច ត្រូវរីករាយនឹងធម្មជាតិជុំវិញខ្លួន។ត្រូវមានចិត្តល្អ! ស្តាប់ច្រើន! ជឿជាក់លើខ្លួនឯង! ថែរក្សាទ្រព្យទាំង៣អ្នកអោយល្អ! ត្រូវដឹងគុណសម្រាប់ជីវិត និងអ្វីៗដែលអ្នកមាន! ហើយសប្បាយជាមួយជីវិតនោះ!
ដកស្រង់ពី៖ Kakvei