លោកអ្នកនឹងផ្ទុះអារម្មណ៍ពេលបានឃើញរូបរាងនឹងគុណសម្បិត្តិរបស់ Galaxy S10e, S10 នឹង S10 Plus

ព្រហស្បតិ៍​ ,28 កុម្ភៈ 2019 ម៉ោង 01:06 | 80Air

ក្នុងដើមឆ្នាំ២០១៩នេះ Samsung បានបញ្ចេញស្មាតហ្វូនកំពូល៣មូដែលដែលស្តិតក្នុងត្រកូល ” S ” គឺ Samsung Galaxy S10e, S10 នឹង S10 Plus គូរបញ្ចាក់ផងដែលថា ស្មាតហ្វូនទាំងបីម៉ូដែលនេះបានចេញជាផ្លូវកានៅថ្ងៃពុធ ទី២០ ខែកុម្ភះ ឆ្នាំ២០១៩។ Samsung បានចេញមូដែលទាំង៣នេះមកពិតជាមិនបានធ្វើហើយអ្នកគាំទ្រខកចិត្តឡើយ ដោយមើលទៅលើរូបរាង Galaxy S10e, S10 នឹង S10 Plus ពិតជាស្រស់ស្អាតខ្លាំងណាស់។



S10e បានបំពាក់នូវអេក្រង់ប្រភេទ Infinity Display 5.8 អុីញ​ មានកាមេរ៉ាមុខ 10មេកាភិចសេ ចំពោះកាំមេរ៉ាខាងក្រោយវិញមាន2គ្រាប់ ដោយ១គ្រាប់មានទំហំ១២មេកាភិចសេ ជាប្រភេទSuper Speed Due នឹង1គ្រាប់ទៀតមានទំហំ១៦មាកាភិចសេ ជាប្រភេទ  Ultra Wide ចំពោះទំហំថ្មវិញមានទំហំរហូតដល់ 3100MAH នឹងបំពាកបច្ចេកវិទ្យា Wireless PowerShare នឹងមានពីរជំរើសគឺប្រភេទ ទំហំផ្ទុក 128GB Ram 6GB នឹងមួយជំរើសទៀត 256GB Ram 8GB។



S10 នឹង S10 Plus បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Infinity-O Display, Ultrasonic Fingerprint, Wireless Power Share, and Pro-Grade Camera នឹងមានពីរជំរើសដូចគ្នាគឺទំហំផ្ទុក 128GB Ram 8GB នឹង ទំហំផ្ទុក 512GB Ram 8GB នឹង ជំរើសមួយទៀតសំរាប់តែ S10 Plus គឺទំហំផ្ទុក 1TB Ram 12GB។ បីមូដែលនេះនឹងមានវត្តមាននៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយនឹងមានកា Pre-order ចំពោះហាងមួយចំនួនផងដែល។


អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម