នៅពីក្រោយខ្នងLionel Messi និង Cristiano Ronaldo ធ្វើមិនបានល្អ ក៏មានយុវជនវ័យក្មេងស្រេកឃ្លានជ័យជម្នះ ដែលកំពុងបង្កើតសករាជថ្មីនៃពិភពបាល់ទាត់លើលោក។ កីឡាករវ័យក្មេង Kylian Mbappe បានបង្ហាញប្រាប់ពិភពលោកកាលពីថ្ងៃសៅរ៍ថា ខ្លួនជាវីរបុរសជំនាន់ថ្មី ពេលពេលរូបគេជួយបារាំងផ្តួលអាហ្សង់ទីន ៤-៣ វគ្គ១/៨នៃពាន World Cup។
Messi លេចធ្លោបំផុតនៅ World Cup ២០១៤ ប៉ុន្តែសុបិនដែលជិតក្លាយជាការពិតរបស់ Messi ក្នុងការលើកពាន World Cup ក៏លែងក្លាយជាការពិតជារៀងរហូតហើយ បន្ទាប់ពីចាញ់អាឡឺម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ២០១៤ ហើយរូបគេវ័យកាន់តែចាស់។
ចំណែក Ronaldo ដែលបានលើកពានទ្វីបអឺរ៉ុបកាលពី២ឆ្នាំមុនជាមួយព័រទុយហ្គាល់ នឹងឈានដល់អាយុ ៣៧ឆ្នាំ នៅ World Cup ២០២២ មានន័យថា នេះទំនងជាតារាឆ្នើម Real Madrid លែងអាចជួយព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍ពិភពលោកនេះទៀតហើយ។
ម្ចាស់ពាន Ballon d’Or ៥សម័យកាលទាំង២រូបត្រូវបានពន្លកថ្មី Mbappe កំពុងនាំមុខ។ តារាវ័យក្មេង PSG ស៊ុតបាន៣គ្រាប់ ១គ្រាប់តាមពីក្រោយ Romelu Lukaku និង ២គ្រាប់ពីក្រោយ Kane។ Mbappe វ័យ១៩ឆ្នាំ បានក្លាយទៅជាកីឡាករវ័យក្មេងដំបូងគេក្នុងរយៈពេល៦០ ដែលអាចស៊ុតបាន២គ្រាប់នៅ World Cup ចាប់តាំងពី Pele វ័យ ១៧ ឆ្នាំដែលធ្វើបានដូច្នេះកាលពីឆ្នាំ ១៩៥៨៕
ប្រភព៖ www.afp.com